ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី ការដាក់ថ្មបេះដូងអត់ខ្សែដោយមិនមានការវះកាត់!

ចែករំលែក៖

ភ្នំពេញ ៖ ពេញមួយសប្តាហ៍កន្លងទៅនេះ ក្រុមគ្រូពេទ្យឯកទេសជំងឺវិបត្តិចង្វាក់បេះដូងកម្ពុជានៃមន្ទីរពេទ្យកាល់ម៉ែត និងក្រុមគ្រូពេទ្យឯកទេសជំងឺវិបត្តិចង្វាក់បេះដូងបរទេសមកពីសហរដ្ឋអាមេរិច ហុងកុង កូរ៉េខាងត្បូង តាមរយៈអង្គការ CMMC Jeremiah’s Hope បានសហការគ្នាព្យាបាលជូនប្រជាជនដែលមានជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន Tachy arrhythmia ដោយបច្ចេកទេសទំនើបបែបអាប្លាស្យុង Catheter Ablation by Radio-frequency និងដើរយឺតខុសប្រក្រតី Brady arrhythmia ដោយការដាក់ថ្មបេះដូងអត់ខ្សែ Micra VR and AV ដោយមិនមានការវះកាត់

+ គុណសម្បត្តិនៃការព្យាបាលជំងឺវិបត្តិចង្វាក់បេះដូងដើរលឿនខុសប្រក្រតី Tachyarrhythmia តាមបច្ចេកទេសអាប្លាស្យង់ Catheter Ablation by Radiofrequency ដោយមិនមានការវះកាត់ ជួយឱ្យចង្វាក់បេះដូងអ្នកជំងឺត្រឡប់មកធម្មតាវិញ និងអាចឈប់លេបថ្នាំបាន ករណីមិនមានការរើមកវិញ។

+ គុណសម្បត្តិនៃការព្យាបាលជំងឺវិបត្តិចង្វាក់បេះដូងដើរយឺតខុសប្រក្រតី Brady arrhythmia ដោយការដាក់ថ្មបេះដូងអត់ខ្សែប្រភេទ Micra VR និង AV:

– ជួយអ្នកជំងឺបញ្ជៀសការគាំងបេះដូង

– គ្មានការវះកាត់ គ្មានទុកស្លាកស្នាមលើដើមទ្រូង

– ថ្មបេះដូងអត់ខ្សែ ដែលមានទំហំតូច ១៨ មីលីម៉ែត្រ ទំងន់ ១.៧៥ក្រាម កំលាំងថ្មរយៈពេលពី ៨ ទៅ ១០ឆ្នាំ

– ប្រើលើអ្នកជំងឺដែលមានអាយុច្រើន មានកត្តាប្រឈមមុខច្រើន (លាងឈាម, ងាយនឹងឆ្លងមេរោគ, ស្ទះសរសៃឈាមវ៉េនស្មា) ដែលមិនអាចវះដាក់ថ្មបេះដូងមានខ្សែបាន

បើសិនបងប្អូនមានអាការៈញ័រដើមទ្រូងខុសប្រក្រតី ឬ បេះដូងដើរយឺត វិលមុខសន្លប់ដោយមិនមានមូលហេតុដោយសង្ស័យមានជំងឺវិបត្តិចង្វាក់បេះដូង សូមមេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសវិបត្តិចង្វាក់បេះដូងនៃដេប៉ាតឺម៉ង់ ជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត៕

ដោយ ៖ សិលា


ចែករំលែក៖