ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ភូមិ​ចំនួន៤​នាក់​កើត​​មានអា​ការៈ​ភ័យ​ខ្លាច ​បន្ទាប់​ពី​ពួក​គាត់​បាន​សែង​សព​បុរស​ម្នាក់​ដែល​​ចងក​ សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​ ទៅបូជា , ភ័យរហូតដល់…!

ចែករំលែក៖

ខេត្តកំពត ៖ ពាក្យថា«ខ្លាចខ្មោច» ច្រើនតែកើតមានទៅលើ មនុស្ស ប្រុស ស្រី ក្មេង ចាស់ ជារឿយៗ … ព្រឺសម្បុរ ស្រមើស្រម៉ៃ ឃើញនេះ ឃើញនោះ ធ្វើអោយអារម្មរណ៍ ប្តូរពីភាពរឹងមាំ ក្លាយជា ខ្លាច ព្រឺ រងារ …! 

ដូច្នេះ ! មានរឿងប្លែកទៀតហើយ ! អ្នកភូមិ៤នាក់ខ្លាចខ្មោច ក៏រត់រកអាចារ្យ «យូគី»ជួយ មានន័យថា ៖ បាន​ហៅ​​អាចារ្យ​យូគី​(អាចារ្យ​ដុតសព) ឲ្យ​មក​ស្រោច​ទឹក​បោស​កំរោល​ ដើម្បី​បញ្ចៀស​ចង្រៃ​កុំឲ្យ​​ភិតភ័យ​នៅ​ក្នុង​ខ្លួន​ទៀត​ ទើប​​ពួក​គាត់ហ៊ាន​​ចូល​​ផ្ទះ​ ។ 

សូមបញ្ជាក់ថា ៖​ អ្នក​ភូមិ​ចំនួន៤​នាក់​កើត​​មានអា​ការៈ​ភ័យ​ខ្លាច ​បន្ទាប់​ពី​ពួក​គាត់​បាន​សែង​សព​បុរស​ម្នាក់​ដែល​​ចងក​ សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​ ហើយ​​អ្នក​ភូមិ​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ​ខែមករា​ ឆ្នាំ​២០២៤ ​នៅ​ភូមិ​កោះ​ទ្រ​មូង ​ឃុំ​បឹង​សាលា​ខាងជើង​ ស្រុក​កំពង់ត្រាច​ ​។​

មន្ត្រីនគរបាល​ប៉ុ​ស្តិ៍ បា​ន​និយាយ​នៅ​កន្លែង​កើត​ហេតុ​ថា ​បុរសដែល​ចងក​ នៅ​លើ​ដើម​ស្វាយ​នេះ​ឈ្មោះ ​សុ​ន​ សំណាង​ អាយុ​៣៩ឆ្នាំ ។​ បុរស​រូប​នេះមិន​មាន​​ប្រពន្ធ​កូន​ទេ​ មាន​តែ​ម្ដាយ​ ហើយ​រូប​គេ​​រស់នៅ​ជាមួយ​នឹង បងជីដូនមួយ​ ឯ​ការ​ចង​ ក​ នេះបាន​កើត​ឡើង​នា​វេលា​ទៀប​ភ្លឺពេល​ក្រោក​ពី​ដំណេក ។​

ប្រ​ភពដដែល​​និយាយ​ទៀត​ថា ​៖ បុរស​រូបនេះកន្លង​មក​ធ្លាប់​​ចុះទូក​នេសាទ​ត្រី​ ហើយ​​មាន​ជំងឺ​ស្រាល (អេដស៍)​ ផង​ ដែល​ទំនងជា​តូចចិត្ត​ទើប​ទៅ​ចងក ​ធ្វើ​អត្ត​ឃាត​បែបនេះ ​ដោយ​គ្នាន​អ្នកផ្ទះ​ណា​ម្នាក់​បានដឹង​ឡើយ ។ ​ជន​រង​គ្រោះ​ឡើង​ទៅ​ចងកនៅលើដើម​ស្វាយ​នា​​វេលា​​ទៀប​ភ្លឺ​ នៅ​ខាង​ត្បូង​ផ្ទះ​ប្រ​មាណ៣​រយ​ម៉ែត្រ​ ។​ 

បន្ទាប់ពី​ពិនិត្យ​សព្វគ្រប់ ​នគរបាល​បញ្ជាក់​ថា​ ​​៖ បុរស​ឈ្មោះ សុន សំណាង ពិត​ជា​ចងក ​ធ្វើ​អត្តឃាត​ ។ ​ដោយឡែក​ អ្នក​ភូមិ​ចំនួន៤​នាក់​ដែល​បាន​សែង​សព អ្នក​ចង​ក​ នេះ ពួក​គាត់​កើត​មាន​អា​ការៈភ័យ​ខ្លាច ​និង​បាន​ហៅ​​អាចារ្យ​យូគី​(អាចារ្យ​ដុតសព) ឲ្យ​មក​ស្រោច​ទឹក​បោស​កំរោល​ ដើម្បី​បញ្ចៀស​ចង្រៃ​កុំឲ្យ​​ភិតភ័យ​នៅ​ក្នុង​ខ្លួន​ទៀត​ ទើប​​ពួក​គាត់ហ៊ាន​​ចូល​​ផ្ទះ​ ។ 

ជាធម្មតា ! កាលបើអារម្មណ៍កើតមានហើយ ត្រូវធ្វើទៅតាមជំនឿ ដែលពួកគាត់ យល់ថា អាចឱ្យពួកខ្លួន បាត់ខ្លាច ភ័យ នោះជាការល្អផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖