ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងចិន ជួបពិភាក្សាគ្នាតាមប្រព័ន្ធអុីនធើណិត

ចែករំលែក៖

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃទី 31 ខែមករា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងសមភាគីចិន លោក Dong Quan បានសន្ទនាគ្នាតាមប្រព័ន្ធអុីនធើណិតនៅឯគំនិតផ្តួចផ្តើមរបស់ប្រទេសចិន។
ក្នុងជំនួបពិភាក្សានេះ រដ្ឋមន្ត្រីការពារជាតិ Shoigu បានអបអរសាទរចំពោះលោក Dong Quan ក្នុងការតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងបានសម្តែងទំនុកចិត្តថា បទពិសោធន៍របស់លោក Dong Quan នឹងរួមចំណែកដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
យោងតាមលោក Shoigu លោក Dong Quan បានសិក្សានៅប្រទេសរុស្ស៊ី និងជាមេបញ្ជាការនៃភាគីចិនដែលចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិនក្នុងឆ្នាំ ២០១៥-២០១៦។
ដោយឡែកសម្រាប់ខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិចិនបានប្រកាសថា យោធាចិននិងរុស្ស៊ីនឹងជំរុញទំនាក់ទំនងយោធាទ្វេភាគីឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាមួយកម្រិតទៀត ដោយហេតុនេះដើរតួយ៉ាងសំខាន់ក្នុងបញ្ហាសន្តិសុខនិងស្ថិរភាពពិភពលោក។ លោករដ្ឋមន្ត្រី Dong Quan បានបន្ថែមថា យោធានៃប្រទេសទាំងពីរនឹង “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមសកល និងបន្តពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ”៕ ដោយ៖ ធីរីណា

រូប​ថត​៖ Sputnik


ចែករំលែក៖