ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ទឹកភ្នែកស្រក់ទាំងក្តីរំភើប ស្របពេលដែលការរំពឹងរកយុត្តិធម៌ជាច្រើនខែឆ្នាំ កំពុងត្រូវបានជីកកកាយ! រាស្រ្តកក់ក្តៅ ព្រោះមានថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខរបស់កូនចៅ!
ក្រសួងយុត្តិធម៌ បានឱ្យដឹងទៀតថា ជាសារថ្លែងអំណរគុណរបស់ពលរដ្ឋដែលអង្គុយរងចាំការជួយជ្រោមជ្រែងរកយុត្តិធម៌ជាច្រើនខែឆ្នាំ ពេលនេះ ត្រូវបានក្រុមការងារយុទ្ធនាការក្រសួងយុត្តិធម៌ បានអនុវត្តនូវបទបញ្ជាយ៉ាងតឹងរឹង ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ ដោយបានធ្វើសំណើទៅតុលាការដើម្បីពន្លឿន និងជំរុញការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស។
ជាថ្មីម្តងទៀត ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សូមទំនាក់ទំនងក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕
ដោយ៖ តារា