ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ លើជនសង្ស័យឈ្មោះ ហុក បញ្ញា ពីបទ បើកបរបណ្តាលឱ្យស្លាប់អ្នកដ៏ៃទដោយអចេតនា ប្រព្រឹត្តនៅចំណុចឃ្លាំងលេខ៧៦ ផ្លូវជាតិលេខ៣ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា នៃច្បាប់ស្ដី ពីចរាចរណ៍ផ្លូវគោក។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៦និង៥០នាទី ឈ្មោះ ហុក បញ្ញា ភេទ ភេទប្រុស បានបើករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2B-7729 តាមបណ្តោយ ផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុបានបុក ពីក្រោយអ្នកជិះកង់ម្នាក់ភេទស្រី ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះកង់ស្លាប់នៅនឹងកន្លែង។
សពមានឈ្មោះ រើ ប៊ុនរ៉េត ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
បច្ចុប្បន្នជនត្រូវចោទត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕
ដោយ ៖ រ៉ារ៉ា