ព័ត៌មានទាន់ហេតុការណ៍៖

ការរក្សា អភរិក្ស រថយន្តបុរាណ(Classic and Vintage Car Rally)រាប់សិបគ្រឿង ជាប្រយោជន៍ទាក់ទាញ ភ្ញៀវទេសចរបរទេស !

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្លែកពីគេ ក្រុមទេសចរអឺរ៉ុបរាប់សិបនាក់ជិះរថយន្តសម័យបុរាណរាប់សិបគ្រឿងមកលេងកំសាន្តនៅកម្ពុជា ភ្ញៀវទេសចរក្រុមការ៉ាវ៉ាន់រថយន្តបុរាណ(Classic and Vintage Car Rally)រាបសិបគ្រឿង ជាមួយនិងភ្ញៀវទេសចរជនជាតិអ៊ឺរ៉ុបចំនួន៦៥នាក់បានជិះមកលេងកំសាន្តនៅប្រទេសកម្ពុជាជាច្រើនថ្ងៃ ហើយក្នុងកំឡុង ពេលដំណើរកំសាន្តមកកម្ពុជានេះ ក្រុមការ៉ាវ៉ាន់រថយន្តបូរាណបានដើរកំសាន្តនៅតំបន់ភូមិភាគឦសាន និងដែនដីអង្គរសៀមរាបជាដើម។ 

  បច្ចុប្បន្នក្រុមការ៉ាវ៉ាន់រថយន្តបូរាណ កំពុងស្នាក់នៅទឹកដីខេត្តសៀមរាប ហើយពួកគេនឹងត្រឡប់ទៅកាន់ប្រទេសជិតខាងកម្ពុជា នាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មុននឹងត្រឡប់ទៅកាន់ប្រទេស របស់ពួកគេវិញ។

សូមបញ្ជាក់ថា ៖ តើវិស័យទេសចរណ៍មានផលប្រយោជន៍អ្វីខ្លះចំពោះសេដ្ឋកិច្ចជាតិ ? 

-ផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរ ដូចជា ៖

ក. ផលប្រយោជន៍នៃទេសចណ៍ អន្ដររជាតិ

*បង្កើតចំនូចនិងការផ្លាស់ប្ដូរជាមួយបរទេស

*បង្កើតអាជីពដោយផ្ទាល់ មួយក្រុមហ៊ុនទេសចរណ៍ និងដោយប្រយោលក្នុងបណ្ដាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវា

*វិភាគទានដល់ចំណូលរដ្ឋ

*ជួយទទួលខុសត្រូវលើ ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមន៊៍ទាំងមូល

*ជំរុញការពង្រឹកមែកធាង សេដ្ឋកិច្ចផ្សេងៗទៀត ដូចជាវិស័យកសិកម្ម សិប្យកម្ម ជលផល… ។ ល ។

*ជួយរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិ

*ធ្វើឱ្យល្អប្រសើរនូវកំរិតជីវជាតិរស់នៅរបស់សង្គម

*ពង្រើកអត្ថន័យ នៃមោទភាពលើកេរ្ដីដំណែលជាវប្បធម៌របស់ជាតិ

*ជួយអភិវឌ្ឍនិងរក្សានូវ បណ្ដាលវប្បធម៌

*ជួយបង្ហាញ និងទទួលខុសត្រូវអភរក្សតំបន់ធម្មជាតិរបស់ជាតិ

*ជួយអភិវឌ្ឍ និងរក្សានូវនូវបណ្ដាវប្បធម៌

*ជួយបង្ហាញ និងទទួលខុសត្រូវអភរក្សាលើតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្ដ

*ជួយបង្ហាញ និងទទួលខុសត្រូវអភរក្សាតំបន់ធម្មជាតិ និងប្រវត្តិសត្វព្រៃ

*ផ្ដល់នូវឱកាសសំរាប់ ការផ្លាស់ប្ដូរវវប្បធម៌អន្ដរជាតិ

*ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ

*ជួយបង្កើតការយលល់ដឹងអំពីបរិស្ថានក្នុងស្រុក

ខ. ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុក

*ផ្ដល់នូវសម្បទាលើកទឹកចិត្ត ការអប់រំ និងការលំហែកំសាន្ដ ព្រមទាំងបណ្ដាសកម្មភាពដ៏យុវវ័យនិងបុគ្គលិកដែលចូលនិវត្តន៍

*ផ្តល់ប្រាក់ចំណូលចូលលរដ្ឋ

*អភិវឌ្ឍលើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរី្ដដំណែលបរិស្ថានព្រមទាំងពដង្រឹងអត្ថ ន័យលើអត្តសញ្ញាណជាតិ

*ជួយអភិវឌ្ឍលើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា

*ធ្វើការបែងចែកចំណូលបន្ដពី ក្រុងទៅតំបន់ជនបទ និងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល់ 

ដោយ ៖ សិលា


ចែករំលែក៖