ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនករណី ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន បានកាលពីម៉ោងជាង១១យប់ នៅថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ ចំណុច ក្រុម២ ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ វ៉ា សុខលីម អាយុ២៧ឆ្នាំ មាន ទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៤ កញ្ចប់ថង់តូច។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖