ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌប្ញស្សីកែវចុះធ្វើ រដ្ឋបាល ក្នុងភូមិសាស្ត្រតំបន់មាន បន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កំលាំងចុះរដ្ឋបាល ក្នុងភូមិសាស្រ្តក្រុមទី៤ក្រុមទីភូមិ ទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ(តំបន់មានបន្ទប់ជួល)។

ការងារ ចុះរដ្ឋបាលក្នុងភូមិសាស្រ្តក្រុមទី៤ក្រុមទីភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១នេះ ដឹកនាំដោយ៖ លោកវសេនីយ៍ទោ ថន ថេន អធិការង ប្រធាន លោកវរសេនីយ៍ទោ ប៉ែន ឈី អធិការង អនុប្រធានរួមទាំងមន្ត្រីផ្នែក ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧មន្រ្តីសាលាសង្កាត់នឹង ប្រជាការពារសរុប៤០នាក់។ ចុះបានចំនួន៤ខ្នងផ្ទះស្ទើរនឹង៤៨គ្រួសារមនុស្សចំនួន១២៨នាក់ ប្រុស៧២នាក់អាយុ១៨ឆ្នាំឡើង៩៨នាក់ប្រុស៣៦នាក់ សភាពការណ៍រួម ពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ កំលាំងចុះរដ្ឋបាលបានបញ្ចប់នូវវេលាម៉ោង១០និង៣០នាទី។ 

យុទ្ធនាការរដ្ឋបាលនេះ ក្នុងគោលដៅ អនុវត្តតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖ 

១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ 

៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ 

៤. គ្មានក្មេងទំនើង។ 

៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។ 

៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ 

៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព 

៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕ 

ដោយ ៖ ជីណា


ចែករំលែក៖