ភ្នំពេញ ៖ ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់សម្តេចធិបតី និង លោកស្រីបណ្ឌិត ចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង ដែលមានអាការហត់ និងញ័រដេីមទ្រូងជាប្រចាំអស់រយៈពេលយូរឆ្នាំ ។ នេះជាការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) នៅថ្ងៃទី៣ខែកុម្ភ: ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ ប្អូនស្រី ភេន ចន្នី អាយុ ៣៦ឆ្នាំ មានអាការហត់ និងញ័រដេីមទ្រូងជាប្រចាំអស់រយៈពេលយូរឆ្នាំ ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់សម្តចមហាបវរធិបតី និង លោកជំទាវបណ្ឌិត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្រោយពីទទួលបានការពិនិត្យក្រុមគ្រូពេទ្យឯកទេសបេះដូងរកឃេីញថាបងស្រីមានបញ្ហាហេីមសួត និងបេះដូងដេីរខុសចង្វាក់ធ្ងន់ធ្ងរ (Acute pulmonary edema and Atrial Fibrillation) ។ បន្ទាប់ពីទទួលបានការព្យាបាល បច្ចុប្បន្ន ប្អូនស្រីបានធូរស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA៕
ដោយ ៖ សិលា