ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហារដោយកាំបិតបណ្តាលឱ្យមនុស្ស៣នាក់រងរបួសនៅទីក្រុងប៉ារីស ប្រទេសបារាំង

ចែករំលែក៖

ប៉ូលិសបានប្រកាសពីការវាយប្រហារដោយកាំបិតនៅព្រឹកព្រលឹមថ្ងៃទី៣ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) នៅស្ថានីយរថភ្លើង Gare de Lyon ក្នុងរដ្ឋធានីប៉ារីសរបស់បារាំង ដោយបណ្តាលឱ្យមនុស្ស៣នាក់រងរបួស។
ប៉ូលិសបានប្រកាសពីការវាយប្រហារដោយកាំបិត។ ប៉ូលិសបានបញ្ជាក់ថា ពួកគេបានចាប់ខ្លួនជនសង្ស័យដែលធ្វើការវាយប្រហារ។
ថ្មីៗនេះ ការវាយប្រហារដោយកាំបិតជាច្រើនបានកើតឡើងក្នុងទីក្រុងប៉ារីស បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។
ឧបទ្ទវហេតុនេះក៏អាចបង្កើនការព្រួយបារម្ភអំពីសមត្ថភាពក្នុងការធានាសន្តិសុខនៅទីក្រុងប៉ារីសនៅពេលដែលតិចជាង 7 ខែរហូតដល់ទីក្រុងនេះធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ 2024 ។
ទីក្រុងនេះគ្រោងនឹងរៀបចំពិធីសម្ពោធដ៏ពិសេសមួយនៅទន្លេ Seine ដែលគេប៉ាន់ប្រមាណថានឹងទាក់ទាញអ្នកទស្សនាប្រហែល 600,000 នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖