ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ០៥លើក (យប់ ០១លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់) និងបត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់)។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែកុម្ភៈ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣០គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៣១គ្រឿង និងម៉ូតូ ៣៩៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៩៦គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ០៦គ្រឿង និងម៉ូតូចំនួន ១៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី១-០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,៥៣២គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ២៩៩គ្រឿង ម៉ូតូ ១,២២៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩៩៩គ្រឿង, រថយន្តធំ ០៦គ្រឿង, រថយន្តតូច ២២០គ្រឿង និងម៉ូតូ ៧៧៣គ្រឿង (៧៧៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា