ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាលើកទី១ ស្តីពីការ រៀបចំផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានកម្រិតជាតិនៅកម្ពុជា និងមានការចូលរួមពីបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង និងជានាយកគម្រោងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គ នាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោកស្រី Takako Ono តំណាងវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល (IGES) ព្រមទាំងក្រុមការងារបច្ចេកទេសប្រែប្រួល អាកាសធាតុ អន្តរក្រសួង គ្រឹះស្ថានឧត្តមសិក្សា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូបទៀត។
លោក ជួប ប៉ារីស៍ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគោលនយោ បាយនិងយុទ្ធសាស្រ្ត និងវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល (IGES) ដែលបានសហការគ្នាគិតគូររៀបចំផែន ទីបង្ហាញផ្លូវនេះឡើង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រចក្រាវិស័យចក្រារបស់ក្រសួងបរិស្ថាន និងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលបានស្នើ ឱ្យពិចារណាបន្ថែមការ សិក្សាការបញ្ចេញឧស្ម័នមេតានតំបន់ដីសើម ព្រៃលិចទឹក និងព្រៃកោងកាង បន្ថែមពីលើវិស័យកសិកម្ម ថាមពល និងសំណល់។ លោករដ្ឋលេខា ធិការបានបញ្ជក់ថា កម្ពុជាកំពុងជាប្រទេសបាននិងកំពុងទទួលបានថវិកាពីការលក់ឥណទានកាបូនព្រៃឈើ សម្រាប់មកជួយសហគមន៍ និងរដ្ឋាភិបាលក្នុងការអភិរក្ស ធនធានព្រៃឈើរបស់យើង។
កិច្ចប្រជុំនេះ បានចែករំលែកបទពិសោធន៍ និងកំណត់យកវិស័យ អាទិភាពសំខាន់ រួមមាន៖ វិស័យកសិកម្ម សំណល់ និងថាមពលសម្រាប់សិក្សាពីទិន្នន័យគោលនៃប្រភពនៃបញ្ចេញឧស្ម័នមេតាន ដោយផ្អែកលើរបាយ ការណ៍ជាតិលើកទី៣ NDC update និងរបាយការណ៍នៃការរៀបចំសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និងធ្វើការពិភាក្សាតាមក្រុមតាមវិស័យអាទិភាពផងដែរ៕
ដោយ៖ សូរិយា