ព័ត៌មានទាន់ហេតុការណ៍៖

ឆេះក្បាលរថភ្លើងទាំងស្រុងខណៈពេលកំពុងបើកបរមកដល់ចំណុចជួរភ្នំច្រកសៀម តែមិនមានអ្នកគ្រោះថ្នាក់ឡើយ

ចែករំលែក៖

ខេត្តកំពត ៖ មានករណីរថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ បានឆេះក្បាលរថភ្លើងទាំងស្រុងខណៈពេលកំពុងបើកបរមកដល់ចំណុចជួរភ្នំច្រកសៀម តែមិនមានអ្នកគ្រោះថ្នាក់ឡើយ ។

សូមបញ្ជាក់ថា ៖ ករណីនេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចប្រហប់ភ្នំច្រកសៀម ជាប់ព្រំប្រទល់ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ។ 

បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ៖ រថភ្លើងដែលឆេះនេះ គឺអូសស៊ីទែនប្រេងពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ។ ការឆាបឆេះក្បាលម៉ាស៊ីនរថភ្លើងនេះមិនបានឆេះទូប្រេងបន្តទេដោយសារតែក្រុមជំនាញខាងរថភ្លើង បានចុះផ្ដាច់ទូក្រោយចោល ហើយទុកតែក្បាលម៉ាស៊ីនដាច់តែឯង ។ តែទោះជាយ៉ាងណានៅ មិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។

រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកអង្គរជ័យក៏បានមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ តែដោយសារតែផ្លូវចុះពីផ្លូវជាតិលេខ៣១មានការលំបាកធ្វើដំណើរ បណ្តាលក្បាលរថភ្លើងឆេះខូចខាតក្បាលម៉ាស៊ីនស្ទើរតែទាំងស្រុង ។ 

សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ឬមានរបាយការណ៍ជុំវិញបញ្ហានេះនៅឡើយ តើឆេះកើតឡើងដោយសារមូលហេតុអ្វីឱ្យពិតប្រាកដ ៕ 

ដោយ ៖ សហការី


ចែករំលែក៖