ភ្នំពេញ៖ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- មានតែជនល្មើសច្បាប់និងជនអនាធិបតេយ្យទេដែលជាសត្រូវនឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ = រាជរដ្ឋាភិបាលនិងសមត្ថកិច្ចត្រូវការអនុវត្តច្បាប់ក្នុងការរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។
២- ពួកប្រឆាំងយីអ៊ុនដាក់អារក្សជាន់លើជាន់ = អស់ពី សុន ឆ័យ ឥឡូវថែមលើ សឹង សែងករុណាទៀត។
៣- សឹង សែងករុណា ថាខ្លួនជំនាញខាងសិទ្ធិមនុស្ស = ឥឡូវត្រូវសិទ្ធិមនុស្សគៀបហើយ?
៤- ជនគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ = តែការបញ្ចេញមតិមិនត្រូវឲ្យប៉ះពាល់សិទ្ធិអ្នកដទៃឡើយ។
៥- សំដី សុន ឆ័យ គឺជាការរំលោភសិទ្ធិសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា = ដើម្បីយុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់ខ្លួនគណបក្សប្រជាជនកម្ពុជាត្រូវដោះស្រាយតាមផ្លូវច្បាប់?
៦- បើគណបក្សប្រជាជនកម្ពុជាមិនប្តឹងទៅតុលាកាទេ = គណបក្សប្រជាជនកម្ពុជានៅតែជាចោរលួចសន្លឹកឆ្នោតរហូត?
៧- ការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោត = មិនមែនជាសិទ្ធិបញ្ចេញមតិទេ។
៨- ការប្តឹង សុន ឆ័យ ទៅតុលាការគឺជាការដោះស្រាយតាមផ្លូវតុលាការ = នេះគឺជាការពង្រឹងប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា?
៩- នយោបាយបក្សប្រឆាំងចាត់ទុកគណបក្សប្រជាជនកម្ពុជាខ្មាំងសត្រូវ = គណបក្សប្រជាជនកម្ពុជាជូនតាមសំណើ ហើយគណបក្សប្រជាជនកម្ពុជាជាជើងក្រោយទេ។
១០- ការប្តឹងទៅតុលាការគឺជារកយុត្តិធម៌តាមច្បាប់ = នេះជាជម្រើសដ៏សមស្របនៅក្នុងសង្គមប្រជាធិបតេយ្យ? ៕
ដោយ ៖ សិលា