ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈនេះ មេធាវីគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា ទៅកាន់ជាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ មេធាវីគណបក្សប្រជាជនកម្ពុជា បានគោរពចូលលោកព្រះរាជអាជ្ញា នៃអយ្យការអមសាដំបូងរាជធានីភ្នំពេញថា ៖ យើងខ្ញុំសូមជម្រាបជូន លោកព្រះរាជអាជ្ញា មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ឹង សែនករុណា បានថ្លែងតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលមានខ្លឹមសារដូចខាងក្រោម៖

• អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាជហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ៖ វិវាទរបស់ អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ មន្ត្រីសង្គមស៊ីវិលរូបានេះកត់ សម្គាល់ថា គណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា គណបក្សនេះគួរ យោគយល់ដល់លោក សុន ឆ័យ ។

ប្រភពដដែលបានឲ្យដឹងថា ៖ គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូ នយោបាយប្រឆាំងរបស់ខ្លួន។ លោកថា ៖ គណបក្សនយោបាយទាំងអស់នៅតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរ បញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូ នយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។

អត្ថបទខាងលើ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (https://www.cambodiadaily.com) និងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះ The Cambodia Daily Khmer (https://www.facebook.com/withoutfearorfavorkh) ដែលទំព័រនេះមានអ្នកចូលចិត្ត ចំនួនជាង៦៨៧ពាន់គណនី (687 likes) និងមានអ្នកតាមដានព័ត៌មាន ចំនួនជាង១លាន ៦សែននាក់ (1.5M fotowers) ការថ្លែងខាងលើរបស់ឈ្មោះ ស៊ុង សែនករុណា ស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្ស ប្រជាជនកម្ពុជា…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ… និង ….តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាប សង្កក់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន… ព្រមទាំងប្រើប្រាស់ វប្បធម៌គំរាមកំហែងដៃជូនយោបាយរបស់ខ្លួន… ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចវិត ក្នុងចេកនាទម្លាក់កំហុសដោយអសុទ្ធចិត្ត ខឹងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើកឱ្យមានការស្អប់ រើសអើងចំពោះ គណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។

សេចក្ដីដូចបានបញ្ជាក់ជូនខាងលើ ក្នុងនាមជាមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា យើងខ្ញុំសុំប្តឹង និងសំណូមពរដូចខាងក្រោម៖

– ស្នើសុំឱ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន។

– ទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូន គណបក្សប្រជាជនកម្ពុជា ចំនួន ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល ។

សូម លោកព្រះរាជាអាជ្ញា ទទួលនូវការគោរពអំពីយើងខ្ញុំ ៕ 

ដោយ ៖ សិលា


ចែករំលែក៖