ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចមុខផ្ទះលេខ ១២៤E0 ផ្លូវ ៦៣កែង២២៨ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យក កាបិត បុ័ងតោ កាប់ បណ្តាលឱ្យរងរបួស ធ្ងន់)។

សមត្ថកិច្ចបញ្ជាក់ថា ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖

១.ឈ្មោះ ប្រាក់ កក្តដា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។

២.ឈ្មោះ ប្រាក់ សីហា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។

៣.ឈ្មោះ ហៀង រិទ្ធសុវណ្ណវិសាល ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២។

៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ៖ វត្ថុតាងចាប់យក ៖  កាំបិតបុ័ងតោ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖