ភ្នំពេញ៖ ដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ កម្លាំងសមត្ថកិច្ចទាំង១៤ខណ្ឌ បានបន្តចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ជាក់ស្ដែងបានឃាត់យានយន្តល្មើស ចំនួន៨២គ្រឿង បន្ថែមទៀត។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៥ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៨២គ្រឿង (រថយន្ត ចំនួន១៧គ្រឿង, ម៉ូតូ ចំនួន៦៥គ្រឿង)
១. ល្មើសជាតិស្រវឹង ចំនួន៣៣គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៨នាក់
-អ្នកបើកបររថយន្ត ចំនួន០៧នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន១៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៣នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់
២. បទល្មើសផ្សេងៗ ចំនួន៤៩គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៤២គ្រឿង
-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០១គ្រឿង
-ម៉ូតូកែច្នៃស៊ីម៉ាំង ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៥គ្រឿង៕
ដោយ៖ តារា