ភ្នំពេញ៖ លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ លើកឡើងថាៈកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ជាឆ្អឹងខ្នងរបស់ជាតិ មានភារកិច្ចបម្រើមាតុភូមិ បេសកកម្មរបស់ (ខ. ភ.ម)គឺការពារ កសាង ជាតិដើម្បីផលប្រយោជន៍សង្គម ។
លោកស្រីលើកឡើងបែបនេះក្នុងសិក្ខាសាលាបូកសរុបកិច្ចការនីតិ កម្មទូទាំង(ខ.ភ.ម)២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ រៀបចំ ឡើងនៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅនាសាលប្រជុំក្រសួងការពារជាតិ ។
លោកស្រី នាយឧត្តមសេនីយ៍ បន្ថែមទៀតថា ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយមានគោលដៅច្បាស់ លាស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយនិងប្រាកដនិយម គោលបំណងចម្បងដើម្បីអោយប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ។
លោកស្រីបញ្ជាក់ថា ៖ “ក្នុងនោះដែរ(ខ.ភ. ម)ជាកងទ័ពរបស់ជាតិ មានភារកិច្ចបម្រើប្រទេសជាតិមាតុភូមិ ។ បេសកកម្មរបស់(ខ.ភ.ម)គឺការពារ កសាងជាតិមាតុភូមិ ដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ ក្នុងកាលៈទេសៈចាំបាច់(ខ.ភ.ម)អាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជួយប្រជាពលរដ្ឋជួបការលំបាកឬគ្រោះមហន្តរាយ” ។
លោកស្រីបន្តថា ៖ អនុវត្តច្បាប់ ស្តីពីលក្ខន្តិកៈចំពោះយោធិននៃ (ខ.ភ.ម)និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់(ខ.ភ.ម)ឱ្យមាន ប្រសិទ្ធភាពយោធិន(ខ.ភ.ម)ត្រូវគោរពវិន័យឱ្យបានម៉ឹងម៉ាត់ ភក្ដីភាព សាមគ្គីភាព និងក្លាហានហ៊ានធ្វើពលិកម្មគ្រប់ បែបយ៉ាងនៅគ្រប់កាលៈទេសៈដើម្បីបុព្វហេតុជាតិមាតុភូមិ ។
ជាមួយគ្នានោះលោកស្រី នាយឧត្តមសេនីយ៍ ធ្វើកាផ្តាំផ្ញើជូនដល់ នាយទាហាន នាយទាហានរង មកពីបណ្តាអង្គភាពចំណុះក្រសួង ការពារជាតិ អគ្គបញ្ជាការដ្ឋាននិងបណ្តាប្រភេទទ័ពជំនាញទាំងអស់ ក្រោយពីចូលរួមសិក្ខាសាលានាថ្ងៃនេះត្រូវយកទៅផ្សព្វផ្សាយបន្តដល់នាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តាលអង្គភាពរបស់ខ្លួន ។
សូមបញ្ជាក់ថា ៖ សិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំង(ខ.ភ.ម) ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ រៀបចំឡើង ក្នុងគោល បំណងសិក្សា ឈ្វេងយល់នូវខ្លឹមសារច្បាប់ជាធរមាន ដែលពាក់ព័ន្ធនឹង(ខ.ភ.ម)សំខាន់ៗរួមមាន៖
១-ច្បាប់ទាំងឡាយពាក់ព័ន្ធនិង(ខ.ភ.ម)ចូលជាធរមាន កំពុងអនុវត្តក្នុង(ខ.ភ.ម)អាចនិងមិនស្របតាមការរីកចម្រើន នាពេលបច្ចុប្បន្ន តើគួរស្នើធ្វើវិសោធនកម្មលើចំណុចណាខ្លះ? បញ្ហាណា ខ្លះ?។
២-បន្តជម្រុញផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០០៣/សណន ដែលមានអត្ថន័យក្តោបទាំង ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃ (ខ.ភ.ម) និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់(ខ.ភ.ម) ។
៣-បញ្ហាត្រៀមលក្ខណៈដើម្បីអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា៕
ដោយ ៖ សិលា