ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៤ មានការបង្ហោះចែកចាយនូវរូបភាពមួយដែលមានក្រុមក្មេងប្រុសមួយក្រុមជុំគ្នា ហេីយសរសេរនៅពីខាងលេីថា “បវេលឆ្នាំនេះទុកឱ្យអញធ្វេីមេ”។
រូបភាពភ្ជាប់នឹងខ្លឹមសារនេះបង្កឱ្យមានការយល់ឃេីញផ្សេងគ្នាពីអ្នកប្រេីប្រាស់បណ្តាញសង្គម ប៉ុន្តែភាគច្រេីនយល់ឃេីញថា រូបភាពជាក្រុមរបស់ក្មេងប្រុសបែបនេះ និងភ្ជាប់ដោយខ្លឹមសារដូចខាងលេីផង ពិតជាមានគោលបំណងមិនល្អណាមួយនៅក្នុងមូលដ្ឋានហេីយ ជាមួយនេះក៏មានការលេីកឡេីងស្នេីឱ្យសមត្ថកិច្ចពិនិត្យស្រាវជ្រាវនិងមានវិធានារចំពោះក្រុមក្មេងទាំងនេះ។
ឃេីញរូបភាពនិងខ្លឹមសារនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពរបស់ក្រុមក្មេងនេះ។ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះសមត្ថកិច្ចនគរបាលស្រុកបវេល ដែលមានលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុក ស្រាវជ្រាវរហូតនាំខ្លួនយុវជនម្នាក់ដែលមានក្នុងរូបភាពរស់នៅឃុំបឹងប្រាំស្រុកបវេល ខេត្តបាត់ដំបងមកសាកសួរ។
តាមការសាកសួរក្មេងប្រុសបានរៀបរាប់ថា ការធ្វេីទង្វេីបែបនេះគឺ ដោយមានការណែនាំឱ្យធ្វេីពីបុរសម្នាក់មិនស្គាល់ឈ្មោះ តែស្គាល់តាមរយៈបណ្តាញសង្គម ដោយសន្យាឱ្យប្រាក់មកខ្លួន បេីធ្វេីតាមការណែនាំរបស់គេបែបនេះ។
យ៉ាងណាពេលនេះសមត្ថកិច្ចបានឱ្យក្រុមគ្រួសារមកធ្វេីកិច្ចសន្យាណែនាំកុំឱ្យមានសកម្មភាពបែបនេះ បបន្តទៀតមុនពេលឱ្យវិលទៅលំនៅដ្ឋានវិញ។ រីឯអ្នកបង្គាប់ បញ្ជាឱ្យក្មេងប្រុស ធ្វេីសកម្មភាពតាមខ្លួនបែបនោះ សមត្ថកិច្ចកំពុងបន្តស្វែងរកដេីម្បីបានស្គាល់អត្ត សញ្ញាណនិងគោលបំណងពិតប្រាកដ ដែលបង្គាប់ឱ្យក្មេងប្រុសធ្វេីតាមខ្លួនបែបនេះ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មានអ្នកនិយ មប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕
ដោយ៖ សូរិយា