ព័ត៌មានទាន់ហេតុការណ៍៖

(អ្នកដែលចង់ឱ្យបាត់ដំបងមានតែយេីងពីរនាក់​) ត្រូវបានសមត្ថកិច្ចនគរបាល​ ហៅមកសាកសួរហេីយពេលនេះ!

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្នុងលោកនេះ មានតែស្នេហាយើង២នាក់ទេ ដែលស្មោះស័្មគ្របរិសុទ្ធ គឺមានសេរីភាពពេញបេះដូង  ក្នុងការដើរហើរ ហោះហើយ បង្ហោះម៉ូតូ ធ្វើទាំងព្រម នឹងគាប់ចិន្តា …ដល់ពេលយើងកើតទុក្ខ ក៏យើងកើតទុក្ខរួមគ្នា …ទោះជាផែនដីរួញបុិនស្លឹកក្រសាំង ក៏អូននឹងបង នៅជាមួយគ្នា …បាត់ដំបង មានតែយើងទេ ? 

«នេះហើយទំពាំងរលួយៗ» មុខមាត់ស្អាតបាត មិនប្រឹងរៀនសូត្រទេ ប្រឹងតែអំពើអបាយមុខ ដែលសង្គមស្អប់ខ្ពើមទៅវិញ ?

សូមបញ្ជាក់ថា ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកនិយមប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤​នេះ​ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ​ ពីការជិះម៉ូតូបង្ហោះលេីដងផ្លូវ​ ដោយសរសេរពីខាងលេីថា​ (ចង់ឱ្យបាត់ដំបងមានតែយេីងទាំងពីរនាក់)​ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជន​ក្នុងបណ្តាញសង្គម។ 

ឃេីញរូបភាពនេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស​ធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្ក​អណាធិបេតយ្យនេះ។  នៅថ្ងៃដដែលនេះសមត្ថកិច្ចន​គរបាលក្រុងបាត់ដំបង​ ដែល​មានលោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការនគរ​បាលក្រុង​ ធ្វេីការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារី​ម្នាក់ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាក សួរស្រាវជ្រាវហើយចំពោះការបង្កភាពអណាធិបតេយ្យរបស់ខ្លួន។ 

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជនអ្នកសារព័ត៌មាន​អ្នកនិយ មប្រេីប្រាស់បណ្តាញសង្គម​ជ្រាបជាព័ត៌មាន​ សូមអរគុណ៕

ដោយ ៖ សហការី


ចែករំលែក៖