ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីរបស់ក្រុម ការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល, នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ និងអញ្ជើញចូលរួមនាឱកាសនេះ រួមមាន ប្រធាន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី,សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនៗ សមាជិក សមាជិកា ក្រុម ការងារគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៣៥០ នាក់។
ថ្លែងទៅកាន់អង្គពិធីលោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលនេះ។ ជាមួយគ្នានោះលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំលះបង់ ស្របទៅនឹងអ្វីដែលជាបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ជា ពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងនាមជាផ្នែកមួយនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចូលរួមចំណែកក្នុងចលនារួមរបស់សង្គម ជាតិ ក្នុងការទប់ស្កាត់ និងឈានឆ្ពោះទៅបញ្ចប់ការ រីករាលដាលជំងឺកូវីដ-១៩ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ លោកបានគូសបញ្ជាក់ដែរថា តាមរយៈការលះបង់នេះសបញ្ជាក់ពីស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយ ឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។
ចំណែកនិសិ្សត៤រូប ចំណោមនិសិ្សតទាំង៣៥០នាក់ សមាជិកថ្មី នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន និងសូមអរគុណដល់លោកហ៊ុន ម៉ានី ដែលបានបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះឡើង ក៏ដូច ជាអនុញ្ញាតឲ្យក្រុមនិសិ្សតក្នុងវិស័យសុខាភិបាលគ្រប់នរូប រួមគ្នា ដើម្បីចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ក៏ជាតំបន់ដាច់ស្រយាល ឲ្យទទួលបានការព្យាបាល កាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលើកស្ទួយជីវភាពរបស់ពួកគាត់។ ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់និសិ្សតច្បង និសិ្សតប្អូនក្នុងវិស័យសុខាភិបាល ដោយសារតែយើងជាបញ្ញវ័ន្ត។ ដូច្នេះចូលរួមទាំងអស់គ្នាជួយដល់សហគមន៍យើង ឲ្យមានសុខភាពល្អ និងលើក ស្ទួយជីវភាពក្នុងការរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរ។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុ ប្រធានប្រតិបតិ្ត ទទួលបន្ទុកជាប្រធានប្រតិបតិ្តក្រុមការ ងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានមានប្រសាសន៍ថា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តែងផ្តល់ឱកាសដល់មន្រ្តី បុគ្គលិកនិស្សិត សាកល វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមសកម្ម ភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចអគ្គមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។
តាមរយៈការផ្តល់ឱកាសដ៏ថ្លៃថ្លានេះ មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន២ ៣៤៨នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងបានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ បានចំនួន០៩លើក ដោយ មានប្រជាពលរដ្ឋមកទទួលសេវា សរុបចំនួន ៦៦.៦៩៣ នាក់។ សកម្មភាពសប្បុរសធម៌ទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធាន និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ទាំងអស់ ដែលតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលៈទេសៈ៕
ដោយ៖ សូរិយា