ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៤នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ០៨ករណីទូទាំងប្រទេសថ្ងៃទី ០៦ កុម្ភៈម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ១៤ នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៨ករណី ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ​នេះ! ។

ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់ រួមមាន៖ជួញដូរ ២ករណី ឃាត់ ៨នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៥នាក់(ស្រី ០នាក់),បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)​ និង​ប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែកុម្ភៈ រួមមាន ៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥៥,៦១ក្រាម និង៥កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៥អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៤៦ក្រាម។

*២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣២,៦០ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់  និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,១៣ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។

*៥ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៥ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

*១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce  ២០,៦៧ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖