ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ១២លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០២នាក់), រងរបួសសរុប ១៤នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៥នាក់, ធ្ងន់ ០៦នាក់, ស្រាល ០១នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់),មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ។
ជាមួយគ្នានោះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែកុម្ភៈ បានឲ្យដឹងដែរថា ចំនួនគោលដៅសរុប ១២០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៦២គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ២៨៨គ្រឿង និងម៉ូតូ ៦៧១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៤៧គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១១៨គ្រឿង និងម៉ូតូចំនួន ៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ថ្ងៃ ពីថ្ងៃទី១-០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣,៩៧៥គ្រឿង រថយន្តធំ ៣៣គ្រឿង រថយន្តតូច ៨៨៦គ្រឿង ម៉ូតូ ៣,០៥៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៦៥៤គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ៥៦៧គ្រឿង និងម៉ូតូ ២,០៧៣គ្រឿង (២,០៧៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា