ព័ត៌មានទាន់ហេតុការណ៍៖

កូនផ្សោតកើតថ្មីនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២៤!

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា : កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល មានអាយុប្រមាណជា០២ថ្ងៃ ត្រូវបាន ស្រាវជ្រាវឃើញនៅវេលាម៉ោងប្រមាណ១០:៤៥នាទី ថ្ងៃត្រង់ នាថ្ងៃទី១១  ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី – ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែល មានចំនុចនិយាមការ៤៨P:០៦១០៤០៤ និងUTM:១៣៩១០៣៧។

កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។ កូនផ្សោតទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ០៦ក្បាល។ នេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤នេះ៕

ដោយ ៖ សិលា


ចែករំលែក៖