ព័ត៌មានទាន់ហេតុការណ៍៖

ចង.កធ្វើអត្តឃាតក្រោយផ្ទះ២ករណីផ្សេងគ្នា សមត្ថកិច្ចថាមានវិបត្តិផ្លូវចិត្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ បានឲ្យដឹងនាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈនេះថា មានបុរសចំនួន០២នាក់បានសម្រេចចិត្តបញ្ចប់ជីវិត ដោយខ្សែនីឡុងចងព្យួរ.កលើដើមឈើក្រោយផ្ទះ ហើយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានធ្វើការសន្និដ្ឋានថាជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ។

ប្រភពរាយការណ៍ឱ្យដឹងទៀតថា មានមនុស្សចំនួន០២នាក់ធ្វើអត្តឃាតចង.កក្រោយផ្ទះ ទី១-បានកើតឡើងនៅចំណុចដើមត្របែកក្រោយផ្ទះចម្ងាយប្រមាណ១៥ម៉ែត្រ ស្ថិតក្នុងភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ជនរងគ្រ្គោះត្រូវបានគេស្គាល់ឈ្មោះ សំ មុន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ.ឃុំកើតហេតុ។ ជនរងគ្រោះបានយកខ្សែអង្រឹងចងព្យួរ.កទៅនឹងមែកដើមត្របែកក្រោយផ្ទះ មូលហេតុ(មានវិបត្តិផ្លូវចិត្ត)។ ទី២-បានកើតឡើងនៅចំណុចក្រោយផ្ទះដូចគ្នា ស្ថិតក្នុងភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ ឈ្មោះ ជឹង សុវណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ.ឃុំកើតហេតុ។ ជនរងគ្រោះ បានយកខ្សែនីឡុង ពណ៌ ស ចងព្យួរ.កទៅនឹងដើមឈើក្រោយផ្ទះ មូលហេតុ មានវិបត្តិផ្លូវចិត្ត(ប្រពន្ធលែង)។

ប្រភពដដែលបញ្ជាក់ទៀតថា ចំពោះករណីបុរសចំនួន០២នាក់ធ្វើអត្តឃាតចង.កក្រោយផ្ទះខាងលើ ស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវជុំវិញកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖