ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គឹម សន្តិភាព ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស អញ្ជើញដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពទណ្ឌិតមានជម្ងឺរ៉ាំរ៉ៃ ចាស់ជរា នៅពន្ធនាគារខេត្តតាកែវ ។

សូមបញ្ជាក់ថា : នៅព្រឹកថ្ងៃអង្គារ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស នុិងលើកលែងទោស បានអញ្ជើញដឹកនាំក្រុមការងារចុះទៅបំពេញបេសកកម្មនៅពន្ធនាគារខេត្តតាកែវ ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

បេសកកម្មរបស់គណៈប្រតិភូនៃគណៈកម្មការថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

តំណាងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោកប្រធានពន្ធនាគាររខេត្តតាកែវ មន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងគ្រូពេទ្យជំនាញផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖