ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះអស់២ខ្នងនៅក្នុងស្រុកថ្ពង បង្កឱ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ បង្កឱ្យមានការភ្ញាក់ ផ្អើល និងមានការជួយអន្តរាគមន៍ពន្លត់ពីសមត្ថកិច្ច។តែយ៉ាងណាមិនអាចជួយសង្គ្រោះបានបណ្ដាលឲ្យផ្ទះពីខ្នងនោះត្រូវឆេះខូចខាតទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែកុម្ភុៈ ឆ្នាំ២០២៤ នៅភូមិព្រៃមិច១ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នគរបាលបាននិយាយឱ្យដឹងថា មានករណីអគ្គីភ័យឆេះផ្ទះចំនួន០២ខ្នង ដែលផ្ទះទី១ មានទំហំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង  បេតុងក្រោម និងផ្ទះបាយ ទំហំ៤ម៉ែត្រ គុណនិង៦ម៉ែត្រ ធ្វើ អំពីឈើ ជញ្ជាំងក្តា ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ ឈ្មោះ អ៊ុក វឿន ភេទស្រី អាយុ ៦៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យឆេះខូចខាតសម្ភារៈ និងផ្ទះទី២ទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង បេតុងក្រោម និងផ្ទះបាយ ទំហំ៤ ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ដំបូលប្រកស័ង្កសីខូតខាតទាំងស្រុង។

  នគរបាលស្រុកបានបញ្ជាក់ថា

-ឆេះគ្រែដេកចំនួន០៣

-ឆេះទូរចំនួន០៣

-ឆេះពូកដេកចំនួន០៣      

-ឆេះអង្ករ ១០០ គីឡូក្រោម

– ឆេះស្រូវ ៣៥០០គីឡូក្រោម

– ឆេះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០៥សន្លឹក

-ឆេះសៀវភៅស្នាក់នៅចំនួន ២ក្បាល

-ឆេះប័ណ្ណសម្គាល់ម៉ូតូចំនួន ៣ សន្លឹក

-ឆេះប័ណ្ណសម្គាល់រថយន្តចំនួន ១ សន្លឹក

-ឆេះប្រាក់ដុល្លារចំនួន ៥១០០ ដុល្លារ

-ឆេះប្រាក់រៀលចំនួន ៩,០៥០,០០០ រៀល

-ឆេះមាស ៧ ជី

-ឆេះផ្លាកទីន ៣ ជី

-ឆេះម៉ាស៊ីនបូមទឹក ១ គ្រឿង

-ឆេះម៉ាស៊ីនបាញ់ថ្នាំផ្ទះ ១ គ្រឿង

-ឆេះទូរទឹកកក ១ គ្រឿង

-ឆេះបង្កាន់ដៃប្លង់ដី ៩ សន្លឹក

-ឆេះឈើទុកធ្វើផ្ទះ ១២ម៉ែត្រគូប

-និងឆេះសំលៀកបំពាក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុងតែម្តង។

 នគរបាលស្រុកបានបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះនេះ មកពីទូស្សេចរន្តអគ្គិសនី ចេញ ពីផ្ទះបាយ។

សមត្ថកិច្ចបានជួយអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿង អស់ទឹកចំនួន០២ រថយន្ត ទើបអគ្គីភ័យរលត់មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរគ្នា  និងមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស សត្វនោះឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖