ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា : “ទីបំផុត ! សមត្ថកិច្ចរកមុខឃើញហើយ អ្នកមនិពន្ធរឿងធ្វើឲ្យល្បី និង ក៏ជា តួស្រីម៉ូលីកា ហើយ ក៏ជាជនស៊ីវិលដែរ!”!
លើfacekbook ផ្លូវការលោកស្នងការ បានបង្ហោះថា : ខ្ញុំភ្លេចបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា😘 រូបខាងក្រោមនេះហើយជាអ្នកនិពន្ធរឿងធ្វើឲល្បី និង ក៌ជា តួស្រីម៉ូលីកា ហើយ ក៌ជាជនស៊ីវិលដែរ!
លោកបន្តថា : ដូច្នេះខ្ញុំសូម ជំរាបជូន អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តយសសេចក្ដីថ្លៃថ្នូររបស់បុគ្គលនិងស្ថាប័នដែលស្អាតស្អំ(ករណីខាងលើជា បទពិសោធន៌ារាប់)
សាច់រឿងខាងលើ អាចនៅមានបន្តទៀត។
ខ្ញុំបាទសូមអរគុណ គ្រប់យ៉ាង ចំពោះមហាជន ដែលចូលរួមគាំទ្រដល់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញយើងខ្ញុំ!
សូម ចូលរួមគាំទ្របន្តជាមួយយើងខ្ញុំទៅមុខទៀតណាបាទ🙏❤️🇰🇭 ៕
ដោយ ៖ សិលា