ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញពីការឈ្វេងយល់ពីសិទ្ធិអាទិភាពនៅត្រង់ផ្លូវមានស្ពានតូចចង្អៀត!
ក្រសួងសាធារណការ បានបញ្ជាក់ថា > សិទ្ធិអាទិភាពត្រូវទៅមុន
– នៅត្រង់ផ្លូវមានស្ពានតូចចង្អៀត នៅលើផ្លូវមានស្ពានតូចចង្អៀត រថយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យរថយន្តធុនតូចទៅមុន។
ជាមួយគ្នានេះក្រសួង ក៏បានបង្ហាញពីការឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ផ្លូវឡើងចំណោត | ផ្លូវចុះចំណោត | មានថ្មធ្លាក់ | មានថ្មខ្ទាត | មានមនុស្សពិការឆ្លងកាត់ | មានសត្វពាហនៈឆ្លងកាត់។
ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕
ដោយ៖ តារា