ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានី នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន១០២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចចម្រុះតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញ ចុះឃាត់ដោយអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល មានដូចខាងក្រោម៖
*ឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង (រថយន្ត ចំនួន៧០គ្រឿង, ម៉ូតូ ចំនួន៣២គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៤៦គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២១គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន២៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់
២. បទល្មើសផ្សេងៗ ចំនួន៥៦គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៦គ្រឿង
-ម៉ូតូកែច្នៃ ចំនួន០១គ្រឿង
-ម៉ូតូបញ្រ្ចាស់ទិស ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៩គ្រឿង
-រថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង
-រថយន្តដឹកលើសចំណុះ ចំនួន០៤គ្រឿង
-រថយន្តមិនពាក់ខ្សែក្រវាត់ ចំនួន០១គ្រឿង
-រថយន្តប័ណ្ណបើកបរខុសយាន ចំនួន០១គ្រឿង
-រថយន្តហួសឆៀក ចំនួន០២គ្រឿង៕
ដោយ៖ តារា