ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់​ក្នុងព្រៃជាប់ផ្លូវ៦០ម៉ែត្រ​ ដោយមានក្លិនស្អុយ និងនៅមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​ ៖​ សាកសពបុរសម្នាក់បានដេកស្លាប់ក្នុងព្រៃឡេីងក្លិនស្អុយ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ​កាលពីវេលាម៉ោង៤​និង៤០នាទីល្ងាច ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នៅដីឡូត៍មួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រ​ ក្នុងភូមិស្រុកចេក​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    សាកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ ដែលជាមនុស្សប្រុស​ វ័យជាង៣០ឆ្នាំ​ រាងស្គម​ ដោះអាវ​ និងស្លៀកខោខ្មៅឆ្នូតស​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះ​ មានប្រជាពលរដ្ឋម្នាក់ជាអ្នកលក់ផ្កាតាមដងផ្លូវ​ ហេីយបានដេីរចូលក្នុងព្រៃដេីម្បីបត់ជេីងតូច​ ខណៈចូលក្នុងព្រៃបានបន្តិចក៏ប្រទះឃេីញសាកសពបុរសរងគ្រោះខាងលេីដេកស្លាប់​ និងមានសភាពក្លិនស្អុយទៅហេីយ​ រួចក៏រាយការណ៍ប្រាប់អាជ្ញាធរមានមូលដ្ឋានមានសមត្ថកិច្ចឲ្យបានដឹង​ ។ 

    បន្ទាប់ពីទទួលបានដំណឹងខាងលេី​នេះភ្លាម សមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញបានចុះមកដល់កន្លែងកេីតហេតុ​ និងបានយកខ្សែហ៊ុមព័ទ្ធ​ ដេីម្បីធ្វេីកោសល្យវិច័យទៅលេីសាកសពឲ្យប្រាកដថា​ ជនរងគ្រោះស្លាប់ដោយសារអ្វី​..!៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖