ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែកុម្ភៈ

ចែករំលែក៖

យោងតាមនាយករដ្ឋមន្ត្រី ស្រេតថាថាវីស៊ីន បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានឃុំខ្លួន នឹងត្រូវដោះលែងពីមន្ទីរពេទ្យប៉ូលីស នៅថ្ងៃអាទិត្យ (១៨កុម្ភៈ) ។
កាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) នាយករដ្ឋមន្ត្រីថៃ ស្រេថាថា ថាវីស៊ីន បានប្រាប់សារព័ត៌មានថា «រឿងនេះនឹងធ្វើឡើងនៅថ្ងៃទី១៨» ដោយបន្ថែមថា លោកមិនបានដឹងពីព័ត៌មានលម្អិតនោះទេ ហើយ «អ្វីៗនឹងធ្វើឡើងតាមច្បាប់»។
លោកថាក់ស៊ីន (អាយុ 74 ឆ្នាំ) បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃពីឆ្នាំ 2001 ដល់ឆ្នាំ 2006 ។ គាត់ត្រូវបានឃុំខ្លួនតាំងពីខែសីហាឆ្នាំមុន បន្ទាប់ពីបានវិលត្រឡប់មកប្រទេសកំណើតរបស់គាត់វិញបន្ទាប់ពីរស់នៅនិរទេសក្រៅប្រទេសអស់រយៈពេល 15 ឆ្នាំ។
តុលាការកំពូលថៃធ្លាប់បានកាត់ទោសលោកថាក់ស៊ីនឲ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ក្រោយមក ត្រូវបានបន្ថយមកត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រថៃ Maha Vajiralongkorn។ មកដល់ពេលនេះ លោកត្រូវបានឃុំខ្លួនក្នុងមន្ទីរពេទ្យរយៈពេល៦ខែហើយ ដោយសារតែស្ថានភាពសុខភាពរបស់លោក។
ទោះបីជាត្រូវបានលើកលែងទោសក៏ដោយ លោកថាក់ស៊ីន អាចនឹងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ខណៈដែលព្រះរាជអាជ្ញាកំពុងពិចារណាចោទប្រកាន់គាត់ពីបទប្រមាថព្រះមហាក្សត្រនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំ 2015៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖