ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំបឹងខ្យាង ក្រុមប្រឹក្សាឃុំព្រែករកា និងក្រុមប្រឹក្សាឃុំទ្រា នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល រួមជាមួយលោក ញឹម វណ្ណឌិន បេក្ខជនសមាជិកព្រឹទ្ធសភា និងអមដំណើរដោយលោក អ៊ូច សៅវឿន ប្រធានគណ:កម្មាធិការគណបក្សស្រុក និងលោក ស្វាយ សេងលី សមាជិកគណ:អចិន្ត្រៃយ៍បក្សស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំបឹងខ្យាង ក្រុមប្រឹក្សាឃុំព្រែករកា និងក្រុមប្រឹក្សាឃុំទ្រា នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងពិនិត្យឯកសារពាក់ព័ន្ធនឹងកាបោះឆ្នោតឱ្យបានគ្រប់គ្រាន់ ។ ក្នុងករណីបងប្អូនមានបញ្ហាសុខភាព ឬមានការខុសឆ្គងឯកសារណាមួយ ត្រូវរួសរាន់រាយការណ៍ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ។

លោកប្រធាន បានអញ្ជើញជាក្រុមប្រឹក្សាឃុំទាំងអស់ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត៕

ដោយ ៖ សិលា


ចែករំលែក៖