ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ កម្មវិធីបុណ្យទន្លេនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ 

សូមបញ្ជាក់ថា ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកជាផ្លូវការពិធីបុណ្យ ទន្លេលើកទី៨ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ពិធីបុណ្យទន្លេនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ (ពីរ)ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមជ្រាបនិងចាត់ចែងអនុវត្ត ៕

ដោយ ៖ សិលា


ចែករំលែក៖