ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការផ្ទេរមហាវិទ្យាល័យបញ្ជាការសេនាធិការរបស់សាកលវិទ្យាល័យការពារជាតិ ពីចំណុះក្រសួងការពារជាតិ ទៅដាក់ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ។
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រិត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័ន ពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រិត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះលិខិតនេះតទៅ ៕
ដោយ ៖ សិលា