ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណ:ប្រតិភូចូលរួមកម្មវិធី Singapore Airshow ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។
សូមបញ្ជាក់ថា កម្មវិធី Singapore Airshow គឺជាព្រឹត្តិការណ៍អវកាស និងការពារជាតិអន្តរជាតិដ៏មានឥទ្ធិពលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទាក់ទាញអ្នកតាំងពិព័រណ៍ និងអ្នកទស្សនាមកពីជុំវិញពិភពលោកពីផលិតផលបច្ចេកវិទ្យា និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតជាច្រើន៕
ដោយ៖ សិលា