បុគ្គលិកនៅលើដី នៃក្រុមហ៊ុនអាកាសចរណ៍ Lufthansa ប្រទេសអាល្លឺម៉ង់នឹងធ្វើកូដកម្មនៅថ្ងៃទី 20 ខែកុម្ភៈ។ នេះជាការកើនឡើងចុងក្រោយបង្អស់នៅក្នុងវិវាទប្រាក់ឈ្នួលដែលបានវាយលុកឧស្សាហកម្មអាកាសចរណ៍អាល្លឺម៉ង់កាលពីឆ្នាំមុន។
កូដកម្មត្រូវបានគេរំពឹងថានឹងមានរយៈពេល 27 ម៉ោង ដោយចាប់ផ្តើមនៅម៉ោង 4:00 ព្រឹកថ្ងៃទី 20 ខែកុម្ភៈ និងបញ្ចប់នៅម៉ោង 7:10 ព្រឹកថ្ងៃទី 21 ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។ គេរំពឹងថាអាកាសយានដ្ឋានចំនួន 7 នៅទូទាំងប្រទេសអាឡឺម៉ង់នឹងរងផលប៉ះពាល់ដោយកូដកម្មនេះ។
នាយកដ្ឋានសេវាកម្មលើដីស្ថិតក្នុងចំណោមក្រុមជាច្រើននៃបុគ្គលិក Lufthansa ដែលធ្វើការចរចារកិច្ចព្រមព្រៀងរួម។ កាលពីសប្តាហ៍មុនក្រុមហ៊ុន Lufthansa បានផ្តល់ការដំឡើងប្រាក់ឈ្នួល 10% ប៉ុន្តែបុគ្គលិក 96% បានបដិសេធដោយសារតែពួកគេមានអារម្មណ៍ថាប្រាក់ខែរបស់ពួកគេមិនសមស្របនឹងអតិផរណានៅក្នុងប្រទេសអាល្លឺម៉ង់។ ការចរចាបន្ទាប់ជាមួយបុគ្គលិក Lufthansa នឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែកុម្ភៈ៕ ដោយ៖ ធីរីណា
រូបថត៖ quochoitv.vn