ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- ក្រុមឧទ្ទាមក្រៅច្បាប់និងរបស់ហៅថាវិទ្យុមនសិកាកំពុងដើរលើផ្លូវត្រូវ = ត្រូវចំលើ ផ្លូវបរាជ័យក្នុងដង្ហើមចុងក្រោយបំផុត?
២- ទោះជាវិទ្យុមនសិការធ្វើកម្មវិធីរៃអង្គាសលុយក៏អត់មានសប្បុរសជនដែរ = ជិតដាច់ខ្យល់ហើយ?
៣- គណបក្សប្រជាជនកម្ពុជាមិនបានចំណាយលុយកាក់ដើម្បីជួលពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យមកប្រជុំទេ = បងប្អូនមកចូលរួមប្រជុំដោយភ្ញាក់រលឹកតាមឆន្ទៈខ្លួន ?
៤- ចង់ឲ្យប្រមុខរាជរដ្ឋាភិបាលនិយាយបង្រួបបង្រួមខ្មែរទាំងស្របទាំងប្រឆាំង = ចុះពួកអាក្រុមឧទ្ទាមក្រៅច្បាប់និយាយបង្រួបបង្រួមខ្មែរពីកាលណា?
៥- អាវិទ្យុមនសិការចោទថាក្រុមយុវជនបានយកលុយជាង១លានដុល្លាចូលបារាំង = ជាការចោទបែបភ្លីភ្លើ អត់មាននរណាឆ្កួតយកលុយលើសពី១មុឺនដុល្លាចូលទៅបរទេសបានទេ?
៦- ការតែងតាំឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីគឺផ្អែកលើសំណូមពរភារកិច្ចនយោបាយថបស់គណបក្សនិងលក្ខណសម្បត្តិរបស់ឯឧ ហ៊ុន ម៉ានី = ហើយការសម្រេចធ្វើឡើងដោយសមូហភាពគណកម្មាធិការអចិន្ត្រៃយ៍គណបក្សទើបនាយករដ្ឋមន្ត្រីទូលថ្វាយទ្រង់ចេញព្រះរាជក្រឹត្យតែងតាំង។
៧- វាជារឿងធម្មតាដែលក្រុមឧទ្ទាមក្រៅច្បាប់វាយប្រហារដោយអសុទ្ធចិត្តមកលើគណបក្សប្រជាជនកម្ពុជា = តែវាជារឿងចម្លែកបើសិនជាក្រុមឧទ្ទាមក្រៅច្បាប់លើកសរសើរាជរដ្ឋាភិបាលកម្ពុជា?
៨- ចង់ឲ្យព្រះពុទ្ធសាសនារស់បានយូររហូតដល់៥០០០ព្រះវស្សា = លុះត្រាតែមានពុទ្ធបរស័ទគោរព ប្រតិបត្តិច្រើន និងមានការគ្រប់គ្រងតម្រង់ទិសយ៉ាងម៉ត់ចត់។
៩- ការតែងតាំងតម្លើងថ្នាក់គណសង្ឃនាយក = គឺដើម្បីពង្រឹងក្បាលម៉ាសុីនដឹកនាំព្រះពុទ្ធសាសនារឹងមាំ?
១០- យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកំពុងដំណើរការទៅមុខដោយរលូន = ការចង់ផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់របស់ភ្លើងទៀនមិនចំពេលវេលាទេ ដែលអាចសន្និដ្ឋានថាមកពីថ្នាំងថ្នាក់អង្គបោះឆ្នោតដែលខ្លួនគិតថាមិនដើរតាមបំណងរបស់ខ្លួន?៕
ដោយ ៖ សិលា