ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៣គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៥២គ្រឿង និងម៉ូតូ ៣៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៣គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៥២គ្រឿង និងម៉ូតូចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១-១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,៥៣៦គ្រឿង រថយន្តធំ ១២១គ្រឿង រថយន្តតូច ២,៥៣៣គ្រឿង ម៉ូតូ ៧,៨៨២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៦៨៩គ្រឿង, រថយន្តធំ ៧៤គ្រឿង, រថយន្តតូច ១,៦២៥គ្រឿង និងម៉ូតូ ៥,៩៩០គ្រឿង (៥,៩៩០ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី