ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ឲ្យបាន ជ្រាបថា រដ្ឋបាលខេត្តក្រចេះនឹងធ្វើការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ១រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋខេត្តក្រចេះ។
ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តក្រចេះ នឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដោយគណៈកម្មាធិការ បោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សាខេត្ត សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ តំណាងសភាពាណិជ្ជកម្ម និងតំណាងអង្គការសង្គមស៊ីវិល៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹង ដូចខាងក្រោម៖