ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​​៖​ សូមធ្វើការបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើហិង្សា លើកុមារនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិង្សា លើកុមារនោះទេ ដោយសាររូបភាព ហិង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ។

ដោយថ្មីៗនេះមានគណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតាមចាប់អ្នកដែលប្រើ ហិង្សា លើកុមារនៅក្នុងសាលារៀន  ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ សូមឱ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុបចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនិងអនុវត្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖