ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ស្ថាប័នចំនួនបី នឹងត្រូវបានប្រព្រឹត្តទៅនៅសម័យប្រឡង និង មណ្ឌលប្រឡង ៣ កន្លែង

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ស្ថាប័នចំនួនបី នឹងត្រូវបានប្រព្រឹត្តទៅនៅសម័យប្រឡង និង មណ្ឌលប្រឡងដូចខាងក្រោម៖

-សម្រាប់ក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ៖ ប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

-សម្រាប់ក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន៖ ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល

-សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ៕

ដោយ ៖ សិលា


ចែករំលែក៖