ភ្នំពេញ៖ ក្មេងៗប្រហែល១០នាក់នាំគ្នាចុះទៅលេងទឹកស្រះក្បែរផ្ទះស្រាប់តែមានក្មេងម្នាក់លង់ទឹក ភ្លាមៗនោះក៏មានក្មេងប្រុសម្នាក់ទៀតចុះទៅជួយក៏លង់ខ្លួនឯងលិចបាត់ទៅ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្រះទឹក ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ អឿន ស៊ូគឹមហេង ភេទប្រុស អាយុ១២ឆ្នាំមុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលក្នុងភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ ឪពុកឈ្មោះអឿន សុកលមុន្នី អាយុ៤៣ឆ្នាំ មុខរបរធ្វើសំណង់ ម្តាយឈ្មោះមាណ ភាព អាយុ៤០ឆ្នាំ មុខរបរកាត់ដេរ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ មាន ក្មេងៗក្នុងភូមិប្រហែល១០នាក់មកលេង ទឹកក្នុងស្រះកេីតហេតុខាងលើ។ក្រោយមកស្រាប់តែមានក្មេងម្នាក់បានលង់ទឹក ពេលនោះជនរងគ្រោះបានទៅជួយក៏លង់ទឹកដែរ។ បន្ទាប់មកក៏មានក្មេងម្នាក់ទៀតឈ្មោះង៉ា សក្កដា ភេទប្រុសអាយុ១៣ឆ្នាំ បានទៅជួយបានម្នាក់ ចំណែកជនរងគ្រោះបានលិចបាត់ក្នុងទឹកស្រះ ហើយពេលនោះអ្នកភូមិក៏បានចុះរាវរកជនរងគ្រោះប្រហែលជា១ម៉ោងក៏បានរកឃើញ តែជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ