ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងប៉ះគ្នាដួលត្រូវរថយន្តកិនស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្ក្រោះអង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប៉ះគ្នាដួលត្រូវរថយន្តកិន​ កាលពីវេលាម៉ោង៧​ និង២០នាទីយប់​ ថ្ងៃទី៣​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចមុខវត្តអរុណវតី​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិអូឌឹម សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះសៅ សុីថា ភេទប្រុសអាយុ២៧ឆ្នាំមានស្រុកកំណើតភូមិពោន ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង បច្ចុប្បន្នជួលបន្ទប់នៅម្តុំកោះពេជ្រនឹងជនរងគ្រោះម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណភេទប្រុសរងរបួសធ្ងន់បញ្ជូូនទៅមន្ទីរពេទ្យ​ បេីកបរម៉ូតូម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1U.0580។ 

 ចំណែកខាងរថយន្តម៉ាកកូរ៉េពណ៌ឈាមជ្រូកពាក់ស្លាកលេខព្រះសីហនុ3A.5698រីឯអ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានគេចខ្លួនបាត់។ 

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុរថយន្តនឹងម៉ូតូបានបើកបរបញ្ច្រាសទិសគ្នាដោយខាងម៉ូតូបើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានប៉ះជាមួយម៉ូតូផ្សេងទៀតបណ្តាលឱ្យដួលរួចក៏ត្រូវរថយន្តកិនពីលើបណ្តាលឱ្យស្លាប់ម្នាក់នឹងរបួសធ្ងន់ម្នាក់។ 

 បច្ចប្បន្នរថយន្តនឹងម៉ូតូត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖