លោក Pep Guardiola បានសាទរចំពោះខ្សែប្រយុទ្ធ Phil Foden ថា ជាកីឡាករល្អបំផុតនៅ Premier League នាពេលនេះបន្ទាប់ពីកីឡាកររូបនេះរកបាន២គ្រាប់ក្នុងតង់ទី២បានធានាឱ្យ Manchester City បំបាក់ក្រុម Manchester United នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល៣ទល់១ ដើម្បីប្រជែងកំពូលតារាងនៅរដូវកាលនេះជាមួយ Liverpool។
នៅក្នុងការប្រកួតដែលប្រមូលផ្តុំដោយអ្នកទស្សនាយ៉ាងច្រើកុះករដែលជាការប្រកួតសំខាន់ៗក្នុងជំនួប Manchester Deby។ ក្រុមភ្ញៀវបិសាចក្រហមបាននាំមុខក្នុងតង់ទី១តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ Marcus Rashford នៅនាទីទី៨ពីការស៊ុតពីចម្ងាយ។
ចូលដល់ការប្រកួតក្នុងតង់ទី២ លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម United ត្រូវបានកក់ទុកសម្រាប់ការប្រកែកថា ក្រុមរបស់គាត់គួរតែមានការស៊ុតបាល់ពិន័យ Free-kick នៅពាក់កណ្តាលតង់នៅពេលដែល Rashford បានប៉ះគ្នាពីការប្រជែងរបស់ Kyle Walker ។
នៅនាទីទី៥៦ ខ្សែប្រយុទ្ធ Foden បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យផុតដៃអ្នកចាំទី Andre Onana ដែលជាគ្រាប់បាល់តាមស្មើ។ បន្ទាប់មក Foden បានរកគ្រាប់បាល់ទី២ឲ្យ Man City ពីការបញ្ជូនរបស់ Julian Alvarez នៅនាទីទី៨០ មុនពេល Erling Haaland ស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែម បន្ទាប់ពីកីឡាករន័រវេសរូបនេះបានខកខានគ្រាប់បាល់បើកឆាកពីចម្ងាយត្រឹមតែ៣ម៉ែត្រនៅនាទីទី៩០+១។
លោក Guardiola បាននិយាយអំពី Foden ថា “វាគឺជាចំនួនហ្គេមដែលគាត់កំពុងលេង។ គាត់តែងតែជាកីឡាករដែលមានទេពកោសល្យ ប៉ុន្តែឥឡូវគាត់កាន់តែចាស់ទុំ និងយល់ពីការប្រកួតកាន់តែច្រើន ជាពិសេសការការពារ គាត់អាចលេងកណ្តាល ស្ដាំ បង្កើតឱកាស និងកាត់ផ្នែកខាងក្នុង លេងឆ្វេង ស៊ុតបាល់ពីឆ្វេង។ តើខ្ញុំអាចនិយាយអ្វីបាន? គាត់គឺជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League នាពេលបច្ចុប្បន្នសម្រាប់ចំនួននៃអ្វីដែលគាត់ធ្វើមិនគួរឱ្យជឿ”។
នេះគឺជាជ័យជម្នះលើកទី៦របស់ Man City ក្នុងការជួបគ្នាចំនួន៧លើកទល់នឹង United ដែលបានរងបរាជ័យជាលើកទី១១របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ។ សំខាន់ជាងនេះទៅទៀត លទ្ធផលនេះមានន័យថា ក្រុមរបស់លោក Pep Guardiola ឈានទៅដល់ចំណុចកំពូលនៃក្រុម Liverpool មុនពេលធ្វើដំណើរទៅកាន់ទឹកដី Anfield នៅសប្តាហ៍ក្រោយ។ក្រុមបិសាចក្រហម Manchester United នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ក្នុងតារាង ប៉ុន្តែឥឡូវនេះមាន១១ ពិន្ទុតាមពីក្រោយក្រុមលេខ៤ Aston Villa និងចាញ់៦ពិន្ទុតាមពីក្រោយក្រុម Tottenham ក្នុងអ្វីដែលអាចក្លាយជាចំណាត់ថ្នាក់ទី៥ ក្នុងក្របខ័ណ្ឌ Champions League ដោយបានលេងមួយប្រកួតទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)