ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២២៤នេះ បានឱ្យដឹងថា លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នាពេលរាត្រីថ្ងៃទី០៣ មីនា កម្លាំងជំនាញតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានឃាត់យានយន្តល្មើស ចំនួន៨៧គ្រឿង។
ក្នុងប្រតិបត្តិការខាងលេីនេះ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៨៧គ្រឿង (រថយន្ត ចំនួន១៩គ្រឿង, ម៉ូតូ ចំនួន៦៨គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៥៥គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២០គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន០៣នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៤នាក់
-អ្នកបើកបររថយន្ត ចំនួន១១នាក់
២.បទល្មើសផ្សេងៗ ចំនួន៣៤គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន២៥នាក់
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង
-ម៉ូតូល្មេីសសញ្ញាចរាចរណ៍ ចំនួន០២គ្រឿង
-រថយន្តល្មេីសសញ្ញាចរាចរណ៍ ចំនួន០៣គ្រឿង
៣. វិធានការអប់រំ ចំនួន២៤៣នាក់
+ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន១៦០នាក់
– អ្នកបេីកបររថយន្ត ចំនួន១០១នាក់
– អ្នកបេីកបរម៉ូតូ ចំនួន៥៩នាក់
+ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន៨៣នាក់៕
ដោយ៖ តារា