ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈគេឃើញយុវជន២នាក់បាននាំគ្នាមកបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹកពីលើស្ពានជ្រោយចង្វា កាលពីវេសាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា យុវជនទាំងពីរនាក់ខាងលេីរួមមាន ៖ ទី១-ឈ្មោះ ចិន ចិ អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ និងទី២-ឈ្មោះ គឹម សាវ័ន អាយុ១៨ឆ្នាំ រស់នៅភូមិឃុំ-ខេត្តជាមួយគ្នា ដោយបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មាននារីម្នាក់បានបង្ហេីបប្រាប់ឱ្យដឹងថា យុវជនទាំងពីរនាក់ខាងលេីនេះមានម្នាក់ជាសង្សាររបស់គាត់មកពីខេត្ឧត្តរមានជ័យដូចគ្នា បានមកភ្នំពេញដើម្បីរកការងារធ្វើ តែរកមិនបាន ទើបទាក់ទងទៅក្រុមគ្រួសារក្នុងគោលបំណងចង់ចូលផ្ទះវិញ តែក្រុមគ្រួសារស្ដីឱ្យខ្លាំងៗនិងថាកាត់កាល់ចោលហើយ ទើបពួកគាត់ទាំង០២នាក់មកលោតទឹកតែម្ដង។
ក្នុងករណីនេះ មហាជនដែលឆ្លងកាត់កន្លែងកេីតហេតុបានសន្និដ្ឋានថា ទំនងពួកគេមិនស្ដាប់ដំបូន្មានឳពុកម្ដាយ និងទទួលការព្រមានពីអ្នកផ្ទះ ទេីបធ្វើឲ្យពួកគេមានការឈឺចាប់រហូតអស់ផ្លូវដេីរ ទាល់គំនិតទេីបនាំគ្នាមកលោតទឹកសម្លាប់ខ្លួនបែបនេះ ៕
ដោយ ៖ ភារ៉ា ដង្កោ