ភ្នំពេញ ៖ ពាក្យពីរឃ្លាខាងលើជាពាក្យត្រង់ ហើយជាការណ៍ពិតគឺបែបនេះ ដូចពាក្យថា៖ មានទៅ ទើបមានមក។និយាយពីន័យនយោបាយវិញ ក្រុមប្រឆាំងនិងរដ្ឋាភិបាល នៅពេលប្រមុខរដ្ឋាភិបាលចេញក្រៅប្រទេសម្តងៗ ពួកគេផ្សព្វផ្សាយប្រមែប្រមូលគ្នាមកស្រែកជេរប្រមាថប្រឆាំងរាជរដ្ឋាភិបាល រីឯកម្លាំងគាំទ្ររបស់ភាគីរដ្ឋាភិបាលវិញ អត់ទ្រាំនឹងការប្រមាថនេះមិនបានក៏បានប្រមែប្រមូលគ្នា រៀបចំទទួលមេដឹកនាំរបស់ពួកគេយ៉ាងគគ្រឹកគគ្រេងប្រកបដោយសេចក្តីថ្លៃថ្នូរនិងកិត្តិយស។
ភ្នែកសាធារណជនបានសង្កេតឃើញថាកម្លាំងរាជរដ្ឋាភិបាលមានចំនួនច្រើនលើសលប់បើធៀបនឹងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ក្រុមប្រឆាំងបាក់មុខយ៉ាងខ្លាំង ដើម្បីជាការស្ដារមុខមាត់របស់ពួកគេៗចោទប្រកាន់ថា ៖
រាជរដ្ឋាភិបាលបានយកលុយទៅទិញពួកគេ Sic។
ពាក្យ ប្រមាថ លក់ក្បាល ទិញក្បាល …គឺជាពាក្យដែលប្រជាជនមានហ្សេនជាខ្មែរ ឈឺចាប់យ៉ាងខ្លាំងមិនអាចគណនាបាន។ ហេតុដូច្នេះហើយទើបកម្លាំងប្រជាជាតិខ្មែរនៅក្រៅប្រទេសបាត់បងជំនឿ ដែលនាំអោយការគាំទ្រក្រុមរញ៉េរញ៉ៃបាត់បង់យ៉ាងគំហុក រហូតកន្លែងខ្លះរកលុយបង់ថ្លៃទឹក ភ្លើង ម៉ាសុីនកម្តៅលែងបាន ចេញមកឡាយរអ៊ូដោយអត់ខ្មាស ។
គិតទៅពួកនេះមុខក្រាស់ យកអាប៊ុលទៅឈូសទៀតក៏មិនដាច់ ៕
ដោយ៖ តាបូរណ៍ មាត់ដាច