ខេត្តកំពត ៖ ពិតណាស់ថា ! សត្វត្រូវការសំបុក មនុស្សត្រូវមានជម្រក ។ មនុស្សយើងម្នាក់ៗតែងប្រាថ្នាចង់បាន សុខភាពល្អ សេចក្តីសុខ សុភមង្គល ភាពរីកចម្រើន ចង់មាន បាន ចាកផុតទុក្ខ គ្រប់បែបយ៉ាង ។ ប៉ុន្តែវាសនា នឹងសំណាងមិនដូចគ្នាទេ ខ្លះមានបុណ្យសម្ពាយពីកំណើត ជីវិតរុងរឿង មានបាន រស់នៅជាមួយសេចក្តីសុខក្សេមក្សាន្ត រុងរឿង អ្នកខ្លះទៀត ជួបការលំបាក ក្នុងជីវភាព នោះជារឿងធម្មតា នៃជីវិតរបស់យើងម្នាក់ៗ ។
ក្មួយ ផានិត សិស្សនិទ្ទេស A ដែលជាកូនអ្នកក្រ ខ្វះមុខ ខ្វះក្រោយ ម្តាយក៏ពិការ ឪពុកក៏ពិការ គាត់ប្រឹងតស៊ូ រៀនសូត្រ រហូតដល់ ទទួលបានសេចក្តីសណ្តោស ពីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមើលឃើញយ៉ាងច្បាស់ថា ផានិត ជាយុវជនកម្សត់ណាស់ លោកជួយតាំងការសិក្សា ផ្គត់ផ្គង់ការស្នាក់នៅ ឧបត្ថម្ភដល់ ឪពុកម្តាយ សាងសង់ផ្ទះជាជម្រក ធ្វើឱ្យក្រុមគ្រួសារ ផានិត មានក្តីសង្ឃឹម ភាពញញឹម ពីក្តីប្រោសប្រណី ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បិតាមាតា មនុស្សធម៌នោះ ។
សូមបញ្ជាក់ថា ៖ ស្អាតណាស់នេះជាផ្ទះរបស់ ផានិត សិស្សនិទ្ទេស A ដែលមានសំណាងជាងគេក្នុងចំណោមសិស្សនិទ្ទេស A ផ្សេងទៀត ព្រោះថាគាត់ទទួលបានការ យកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយសម្តេចសម្រេចសាងសង់ផ្ទះមួយខ្នងនៅស្រុកកំណើតជូនឪពុកម្ដាយរបស់ប្អូនប្រុស អន ផានិត ផ្ទះថ្មីរបស់ឪពុកម្ដាយអន ផានិតនៅស្រុកកំណើតជាវីឡាដែលមានទទ្ទឹង១១ម៉ែត្រ បណ្ដោយ១៧ម៉ែត្រ មានបីបន្ទប់គេង មានផ្ទះបាយមួយផងដែរ ដោយពេលនេះ ផ្ទះនេះបានសាងសង់រួចជាង៨០ភាគរយហើយ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចិត្តបុណ្យ ស្រឡាញ់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណះ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងក្រៅប្រទេស។
• អរគុណសន្តិភាព
• អរគុណនយោបាយឈ្នះ ឈ្នះ
• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ៕
ដោយ ៖ សិលា