ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ក្រុមបាតុករប្រឆាំងមានចំនួនតិចជាងអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា = ជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យសេរី?

២- និយាយថាបាតុករជាអ្នករងគ្រោះ = យករឿងរងគ្រោះតាំងពីអតីតៈកាលយូរមកហើយ មកនិយាយរឿងរងគ្រោះលែងមានទៀតហើយព្រោះពួកនេះកំពុងរស់នៅអូស្ត្រាលី?

៣- ថាអួតមិនត្រូវទេព្រោះនិយាយពីការពិតដែលបានកើតឡើងជាក់ស្តែងនៅកម្ពុជា = បើនិយាយជាក់ស្តែងមិនមែនជាការអួតទេ?

៤- ប្រទេសណាដែលមានបំណងជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា = នឹងមិនមានទំនាក់ទំនងល្អជាមួយកម្ពុជាទេ។

៥- ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសមួយ = មិនមែនមានន័យថាចង់ធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនោះទេ?

៦- ការយកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមកនិយាយ = គ្រាន់តែចង់លូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ?

៧- កម្ពុជាមិនមាននយោយធ្វើជាឈ្នាន់ឲ្យប្រទេសណាវាយប្រហារលើប្រទេសដទៃឡើយ = កម្ពុជាមាននយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ ឯករាជ្យដោយផ្អែកលើច្បាប់។

៨- យាយហួរធ្វើនយោបាយតាំងពីមានបក្សរហូតដល់អស់បក្សអស់បក្សពួក = មកអួតថាជួយប្រជាធិបតេយ្យនៅកម្ពុជា ខ្មេះ?

៩- របស់ហៅថាចលនាប្រជាធិបតេយ្យនៅក្រៅប្រទេសគ្មានឥទ្ធិពលអ្វីដល់ក្នុងស្រុកឡើយ =  ធ្វើតែនៅក្រៅប្រទេសទៅតែកុំមករញីរញ៉ៃក្នុងស្រុក អត់បានទេ?

១០- កម្ពុជាជារបស់ប្រជាជនកម្ពុជា = តែមិនមែនជារបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ៕

ដោយ ៖ សិលា


ចែករំលែក៖